ក្រុមជួញដូរគ្រឿងញៀនប្រុស ស្រីត្រូវបានអធិការនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន
ចេះផ្សាយ ថ្ងៃសុក្រ ៦ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣
ដោយ៖ ការិយាល័យ និពន្ធនាយក គេហទំព័រ ម្សិល ថ្ងៃនេះ
បន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ធបានផ្សារកណ្តាល បានធ្វេីការល្បាតក្នុងភូមិសាស្ត្រទៅដល់ចំនុចកូនខ្ទមមួយកន្លែងជាប់ផ្លូវ
រថភ្លេីង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានឃើញជនមួយក្រុមនៅទីនោះ ក៏សង្ស័យដោយឃេីញមានមនុស្សផ្តុំគ្នាកន្លែងស្ងាត់ ដែលមានឈ្មោះដូចជា៖
1/-ឈ្មោះ រុំ យឿក ភេទស្រី អាយុ៤៧ឆ្នាំ ជាប្រពន្ធម្ចាស់ខ្ទម(ជាអ្នកអង្គុយហុចថ្នាំញៀនឲ្យគេ)
2/-ឈ្មោះ សុង ពុទ្រា ភេទប្រុស អាយុ១៩ឆ្នាំ
3/-ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ១៧ឆ្នាំ
4/-ឈ្មោះ សុីម ពៅ ភេទប្រុស អាយុ២៩ឆ្នាំ
5/-ឈ្មោះ ដន ចាន់រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ
6/-ឈ្មោះ ផេង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ។
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖
ពេលនោះកំលាំងនគរបាលក៏បានសុំធ្វេីការត្រួតពិនិត្យ ហេីយបានរកឃេីញម្ស៉ៅក្រាមសថ្លាចំនួន ០៤ថង់តូច និង០២ថង់ធំល្មម ថ្នាំគ្រាប់ពណ៌ក្រហមម៉ាក(WY) ចំនួន១០៦គ្រាប់ ថ្នាំគ្រាប់ពណ័បៃតងម៉ាកអក្សរ(A)ចំនួនមួយគ្រាប់ ដែលដកហូតយកចេញពីក្រោមគ្រែរបស់ប្តីម្ចាស់ខ្ទម ឈ្មោះ តាយួន និងសំម្ភារះប្រេីប្រាស់គ្រឿងញៀនមួយចំនួនដូចជា ដែកកេះកែឆ្នៃចំនួន០៥ បំពង់កែវកែឆ្នៃចំនួន០៥ ដបកែឆ្នៃចំនួន០៤ កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ កូនថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៏ចូកថ្នាំញៀនចំនួន០២ រកឃេីញក្នុងខ្ទមខាងលេី។
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបន្តទៀតថា៖ តាមចម្លេីយរបស់ឈ្មោះ រុំ យឿក ភេទស្រីបានប្រាប់អោយដឹងថាថ្នាំញៀន និងឧបករណ៏ប្រេីប្រាស់គ្រឿងញៀនខាងលេីជារបស់ប្តីដែលមានឈ្មោះ ធឿន ថ ហៅតាយួន អាយុ៤៦ឆ្នាំ ហេីយប្តីរបស់ខ្លួនបានចេញទៅក្រៅបាត់តាំងពីព្រឹកមិនដឹងទៅណាឡេីយ។
.លុះដល់ម៉ោង១៦និង៣០នាទី បន្តរឃាត់ខ្លួនឈ្មោះ ធឿន ថ ហៅ តាយួន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិវៀតណាម ។
.ដកហូតក្រាមពណ៌សថ្លា ចំនួន០២ថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក២គ្រាប់ និងប្រដាប់ចូកថ្នាំញៀន០១ ថង់សំរាប់ច្រកថ្នាំញៀន០១ ។
.ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕