បង្ក្រាបគ្រឿងញៀន ១១ខែ ដកហូតសារធាតុញៀនជិត ២តោន និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង
ភ្នំពេញ៖ចាប់បានក្រុមជួញដូរគ្រឿងញៀន និងបានដកហូតសារធាតុញៀនគ្រប់ប្រភេទជិត ២តោន និងឃាត់មនុស្សជាងមួយម៉ឺនពីរពាន់នាក់ និងឃាត់ទុកទ្រព្យសម្បត្តិអចលនទ្រព្យ ១២កន្លែង រួមទាំងកាំភ្លើងវែង ខ្លីជាង ៧០ដើម។ ការបង្ក្រាបនេះគឺក្នុងរយៈពេល ១១ខែ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមរបរបាយការណ៍ពីគណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលម្សិលមិញ ថ្ងៃនេះទទួលបាន នៅថ្ងៃទី៣០ ខែវិច្ឆិកាបានបង្ហាញថា៖ លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា បង្ក្រាបបាន ៥.៥៦០ករណី ឃាត់មនុស្ស១២.១៩៣នាក់ (ស្រី៧៣៦នាក់) ក្នុងនោះជនបរទេសជនបរទេស៣១០នាក់ (ស្រី៤៥នាក់) មាន១៣សញ្ជាតិ។
ដកហូតសារធាតុញៀនគ្រប់ប្រភេទទម្ងន់ មួយតោន ៧៤៨គីឡូ៧០៥,៩១ក្រាម, កញ្ឆា៥០.០៨៨ដើម, កញ្ឆាស្ងួត ១០៤គីឡូ ៦៩៥ក្រាមនិងសារធាតុផ្សំគីមីមួយតោន១៣៩គីឡូក្រាម។
ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង ៣.៩៥៩ករណី ឃាត់ ៧.៦៧៧នាក់(ស្រី ៥៣៦នាក់) និងដាំដុះ ៣៣ករណី ឃាត់ ប្រាំបួននាក់(ស្រី ៥នាក់)។ ប្រើប្រាស់ ១.៥៦៨ករណី ឃាត់ខ្លួន៤.៥០៧នាក់(ស្រី ១៩៥នាក់)។ អនុវត្ដន៍ដីកា៖៤៤២ ដីកា ឃាត់ខ្លួន៤០៥នាក់(ស្រី១៧នាក់)។
របាយការណ៍ដដែលបានបញ្ជាក់ថា សារធាតុញៀនគ្រប់ប្រភេទដកហូតមានទម្ងន់ មួយតោន៧៤៨ គីឡូក្រាម ៧០៥,៩១ក្រាម, កញ្ឆា៥០.០៨៨ ដើម, កញ្ឆាស្ងួត ១០៤គីឡូក្រាម៦៩៥ក្រាម និងសារធាតុផ្សំគីមីមួយតោន ១៣៩ គីឡូក្រាម។ សម្ភារចាប់យកមាន រថយន្ដ១១៥គ្រឿង,ម៉ូតូ ១.៥០៤គ្រឿង,ទូរសព្ទ ៥.២៨៧គ្រឿង,ជញ្ជីង ៣០១គ្រឿង,អាវុធខ្លី៣៩ដើមនិងអាវុធវែង៣៨ដើម(កែច្នៃ28ដើម)។ លុយខ្មែរ ៥០.៤០០រៀល, លុយអាម៉េរិក ៣៣.៤៩១ដុល្លារ, លុយថៃ ១២៤.៦៩០បាត និងលុយវៀតណាម ៨០.០០០ដុង។
ឃាត់ទុកទ្រព្យសម្បត្តិ៖ អចលនទ្រព្យ១២កន្លែង ក្នុងនោះដីនិងផ្ទះប្រាំកន្លែង(តាកែវមួយកន្លែង, បន្ទាយមានជ័យមួយកន្លែង, កោះកុងមួយកន្លែង, ប៉ោយប៉ែតពីរកន្លែង, សៀមរាបពីរកន្លែង និងភ្នំពេញបីកន្លែង) និង ខុនដូ ពីរបន្ទប់នៅភ្នំពេញ។ គណនីធនាគាចំនួន ប្រាំបួនគណនី និងបង្កកសាច់ប្រាក់ចំនួន១៦.០៤៧,១៧ដុល្លារ៕ដោយ៖ការិយាល័យនិពន្ធនាយក